បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃព្រះ រាជពិធីទ្វារទសមាស ។ ប្រជារាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជាតាំងពី បុរាណរៀងមក (ពុំដឹងពីពេលណាច្បាស់លាស់)តែងតែមាន ប្រារឰពិធីនេះ មិនដែលអាក់ខានឡើយ គឺចាប់ពីថ្ងៃ១រោចខែភទ្របទ រហូតដល់ថ្ងៃទី១៥ រោច មានរយៈពេល ១៥ថ្ងៃ ដែលយើងហៅជាបិណ្ឌ១,បិណ្ឌ២ .និងថ្ងៃបញ្ចប់ គឺថ្ងៃ ”ភ្ជុំបិណ្ឌ” ។ ពាក្យថា ”ភ្ជុំបិណ្ឌ” មកពីពាក្យ ”ភ្ជុំ” រួមគ្នាជាមួយពាក្យ ”បិណ្ឌ” ដែលមានន័យថា ៖ ភ្ជុំគឺការប្រមូលផ្តុំប្ញុប្រជុំបិណ្ឌ (មកពីភាសាបាលី) “ដុំបាយ”។ ដូច្នេះយើងអាចសម្គាល់ពាក្យនេះ តាមវិធីងាយបានថាគឺជា ”ការប្រជុំឬប្រមូលផ្តុំដុំបាយ” (ការពូតដុំ បាយជាដុំៗដែលយើងហៅថា ”បាយបិណ្ឌ”។
ប្រជាជនខ្មែរក៏តែងតែចងចាំ និងយល់គ្រប់ៗគ្នាថា ”បុណ្យភ្ជុំបិណ្យ” គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសដល់បេតបុគ្គលជាឪពុក ម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅហើយ មិនដឹងជាទៅចាប់កំណើតនៅលោកខាងមុខជាអ្វីនោះ ។ ប៉ុន្តែបើ តាមអត្ថបទរបស់លោក សុង ស៊ីវ វិញការធ្វើបុណ្យភ្ជុំបិណ្ឌ ពុំមែនមានន័យតែប៉ុណ្ណឹងទេ គឺលោកបានបកស្រាយដោយលើកយកអត្ថ ន័យចំនួន ៣ គឺ ៖ -ដើម្បីឧទ្ទិសកុសលចំពោះបេតបុគ្គលឬប្រេតបុគ្គល (ពាក្យ ”បេត” ជាពាក្យបាលី ឯពាក្យ ”ប្រេត” ជាពាក្យសំស្ក្រឹត)។
-ដើម្បីឱ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន។
-ដើម្បីបង្កើតសាមគ្គីរបស់ជាតិ គឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ទាំងការធ្វើនំគម នំអន្សម ពេញទាំងប្រទេសកម្ពុជា។ យើងក៏អាចកត់សម្គាល់នូវពាក្យមួយទៀតថា ”បុណ្យសែនដូនតា” ដែលជាពាក្យសាមញ្ញសម្រាប់ប្រជារាស្ត្រខ្លះ ព្រោះថា ពាក្យទាំង ពីរគឺមានន័យដូចគ្នា ។ ចំពោះប្រវត្តិនៃពិធីបុណ្យ ”ភ្ជុំបិណ្ឌ” គឺមានការជាប់ទាក់ទងទៅនឹងបុណ្យ ”ចូលវស្សា” ដែរ ។ បើតាមសង្ឃដីការបស់សម្តេចព្រះមង្គលទេពាចារ្យ អ៊ុំ ស៊ុម បានឱ្យដឹងថា ៖នៅសម័យដើមគឺក្រោយពេល ដែលព្រះពុទ្ធសាសនា ផ្សាយចូលមកក្នុងប្រទេសខ្មែរយើងហើយនោះ ភិក្ខុសង្ឃបាននិមន្ត ទៅបិណ្ឌ បាតគ្រប់ច្រកល្ហករាល់ពេលវេលា ដោយមិនគិតថា ជារដូវវស្សា រដូវប្រាំង រដូវ ក្តៅ ឬរដូវរងាឡើយ ។
លុះដល់សម័យស្តេចសោយរាជ្យ គឺវង្ស ”ជ័យវរ្ម័ន” ព្រះអង្គមានព្រះទ័យជ្រះថ្លានឹងព្រះពុទ្ធសាសនា ក៏បានឧបត្ថម្ភព្រះសង្ឃដែល បួសក្នុងព្រះពុទ្ធសាសនា ដោយបច្ច័យបួន មានចង្ហាន់បិណ្ឌបាត្រ សេនាសណៈ ភេសជ្ជៈ និង ចីវរ ។ ក្រោយមកទៀត ព្រះអង្គទ្រង់ ឈ្វេងយល់ថា នៅរដូវវស្សាព្រះសង្ឃនិមន្តចេញទៅបិណ្ឌបាត្រ នោះជួបប្រទះនូវការលំបាក ខ្លាំងណាស់ដូចជា ភ្លៀង ផ្គរ រន្ទះ ខ្យល់ បក់បោកដែលបណ្តាលឱ្យព្រះសង្ឃអង្គខ្លះ ត្រូវដួលលើភក់ជ្រាំនោះ ក៏នាំឱ្យព្រះអង្គកើតព្រះទ័យសង្វេគផង ជ្រះថ្លាផង ហើយក៏បាន បវារណាដល់ព្រះសង្ឃក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យនិមន្តគង់នៅក្នុងវត្ត ហើយកុំនិមន្តចេញបិណ្ឌបាត្រឯណា ក្នុងរយៈពេល៣ខែ មិនតែប៉ុណ្ណោះ ព្រះអង្គក៏បានធ្វើជាព្រះរាជប្រកាសផ្សព្វផ្សាយ ឱ្យប្រជារាស្ត្រទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ជួយឧបត្ថម្ភបច្ច័យ បួនដល់ព្រះសង្ឃ ក្នុងរយៈពេលនៃរដូវវស្សាកុំឱ្យព្រះសង្ឃនិមន្តបិណ្ឌបាត្រនៅខាងក្រៅទៀត។ ការអនុវត្តន៍បែបនេះ ចេះតែក្លាយ បន្តិចម្តងៗ ប្រជារាស្ត្រក៏ធ្វើតាមព្រះរាជារហូតមក គឺឱ្យតែដល់រដូវវស្សារយៈពេល៣ខែ ដោយគិតចាប់ពីថ្ងៃ ១ រោច ខែអាសាឍ ដល់ថ្ងៃពេញបូរមីខែអស្សុជមិនឱ្យព្រះសង្ឃទៅណាទេ (គឺនៅសម័យនោះ គេដាក់បិណ្ឌក្នុងរយៈពេល៣ខែ តែក្រោយៗមកក៏សល់ រយៈពេលតិចទៅៗ រហូតមកដល់សព្វថ្ងៃនេះ។
អាស្រ័យដោយកត្តាជីវភាពរស់នៅក្នុងសង្គមមានការប្រែប្រួល។ លុះ ដល់ក្រោយមកទៀតពង្សាវតារបញ្ជាក់ថា ៖ មានលទ្ធិពុទ្ធ សាសនាផ្សាយ ចូលមកពន្យល់ពីអានិសង្ឃបិណ្ឌបាត្រថា ជាទានដែលមានផលច្រើន ក៏រឹតតែធ្វើឱ្យប្រជារាស្ត្រធ្វើបុណ្យដល់ព្រះសង្ឃ កាន់តែច្រើនឡើងៗរយៈកាល យូរអង្វែងក្រោយមកទៀតមានអ្នកប្រាជ្ញបានបង្កើតឱ្យមានគម្ពីរ ៣ ដែលទាក់ទងទៅនឹងពិធីបុណ្យ កាន់បិណ្ឌគឺ ៖ គម្ពីរ បេតវត្ថុ ៈ បកស្រាយពីរឿងប្រេតគម្ពីរអានិសង្ឃបិណ្ឌនិយាយអំពីផលនៃការធ្វើបិណ្ឌិគម្ពីរពិទ្យាធរ ឬ គម្ពីរ វិជ្ជាធរៈ និយាយតំណាលអំពីប្រពៃណីរបស់ជាតិខ្មែរ ដែលជាប់ទាក់ទងមកដល់សព្វថ្ងៃក្រៅពីនេះក៏ នៅមានគម្ពីរផ្សេងៗទៀត ដូច ជាគម្ពីរវិមានវត្ថុគម្ពីរធម្មបទ ជាដើម... ។ ដើម្បីផ្តល់ឱ្យនូវការយល់ដឹងខ្លះៗ អំពីប្រវត្តិដែលសរសេរក្នុងគម្ពីរ នៃពិធី បុណ្យភ្ជុំបិណ្ឌនោះ យើងសូមលើកយករឿង ដែលមាននៅក្នុងគម្ពីរ ”ពិទ្យាធរឬវិជ្ជាធរ” ដែលមានតំណាលថា ៖ កាលនោះមានព្រះថេរមួយ អង្គឈ្មោះ ព្រះឧបគុត្តស្ថេរ លោកមានអំណាច មានឥទ្ធិពលច្រើនណាស់ លោកក៏បាននិមន្តទៅធ្វើទស្សនកិច្ចនៅស្ថាននរក ដែលពោរពេញដោយ ភ្លើងឆេះសន្ធោរសន្ធៅក្តៅខ្លាំង ប៉ុន្តែដោយឥទ្ធិពលរបស់លោកក៏មានលេច ចេញឱ្យមាននូវផ្កាឈូករត្ន័មួយធំប៉ុនកងរាជរថ រួចលោកក៏គង់នៅលើផ្កា ឈូកនោះ ហើយផ្កាឈូកនោះ។
ក៏ហោះកាត់ស្ថាននរក ដែលធ្វើឱ្យព្រះអង្គត្រជាក់ស្រួល មិនបណ្តាលឱ្យប៉ះពាល់ដល់ភ្លើងកម្តៅស្ថាននរកឡើយ។ រីឯពួកសត្វនរកវិញ គ្រាន់តែដឹងថា ព្រះឧបគុត្តស្ថេរលោក និមន្តទៅភ្លាមក៏ធ្វើឱ្យ ពួកសត្វនរកទាំងនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពួកសត្វនរកទាំងនោះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ពួកសត្វនរក ទាំងនោះមានការកោតខ្លាចនូវភាពអស្ចារ្យនេះយ៉ាងខ្លាំង ក៏នាំចុះមកអបអរសាទរ ហើយ សួរអំពី ឬទ្ធិបារមីរបស់ព្រះអង្គ ។ លោកក៏បានពន្យល់ សម្តែងធម៌ទេសនាអោយពួកសត្វនរកទាំងនោះស្តាប់មួយចំនួនក្រោយមកលោក ក៏បានលាត្រឡប់មកស្ថានមនុស្សវិញ ហើយពួកសត្វនរកទាំងនោះបានផ្តាំផ្ញើថា ៖ ”ទូលព្រះបង្គំទាំងអស់គ្នាសព្វថ្ងៃនេះលំបាកណាស់ពិ បាកវេទនា ណាកម្តៅភ្លើងនរក ណាអត់អាហារ មិនដែលមានសាច់សាលោហិតណាលើកយកអាហារភោជន ឬ បច្ច័យបួនមកឧបត្ថម្ភ ខ្ញុំម្តងណាទេ គឺខ្ញុំអត់ឃ្លាននោះខ្លាំងណាស់ រោគាព្យាធិ ជំងឺតម្កាត់ក៏មានច្រើនដែរ អ៊ីចឹងបើតេជគុណនិមន្តទៅស្ថានមនុស្សលោកវិញ សូមព្រះតេជគុណមេត្តាផ្សព្វផ្សាយឱ្យបងប្អូនញាតិមិត្ត ម៉ែ ឪ ជីដូន ជីតា របស់ខ្ញុំធ្វើបុណ្យ និមន្តព្រះសង្ឃមក ដាក់បិណ្ឌ ឬកាន់បិណ្ឌ ផង។ រួចហើយផ្សព្វផ្សាយពរសព្វសាធុការផល្លានិសង្ឃ បុណ្យដាក់បិណ្ឌដល់ទូលព្រះបង្គំទាំងអស់គ្នាផង ដើម្បីអោយបានផលជួបឧប- ត្ថម្ភឱ្យបានឆ្អែតស្កប់ស្កល់បាត់ទុក្ខវេទនាតទៅ” ព្រះឧបគុត្តត្ថេរ ក៏នាំយកបណ្តាំទាំងនោះទៅក្រាបបង្គំទូលស្តេចនាពេលនោះទៅ។ គ្រាន់តែថ្វាយព្រះពរប៉ុណ្ណឹងស្តេច ក៏ធ្វើជាចុតហ្មាយផ្សព្វផ្សាយដល់ប្រជារាស្ត្រគ្រប់ៗគ្នា ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យប្រជា រាស្ត្រទាំងអស់ធ្វើបុណ្យដាក់បិណ្ឌ ឬ កាន់បិណ្ឌនៅក្នុងរដូវវស្សាដោយផ្តាំផ្ញើទៀតថា ឱ្យធ្វើចំនៅថ្ងៃ ១រោច ខែភទ្របទរហូតដល់ថ្ងៃ ១៥ រោចខែភទ្របទឬដាច់ខែ ដោយហេតុនេះហើយដែលនាំឱ្យមានពិធីកាន់បិណ្ឌជាប្រពៃណី តាំងពីពេលនោះរហូតមកដល់សព្វថ្ងៃ នេះ។
ហេតុអ្វីបានជាប្រជាជនខ្មែរយើងនិយមចូលចិត្តធ្វើនំអន្សម នំគមក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ?ការលើកយកចម្ងល់ខាងលើមកចោទសួរគ្នា នេះ ព្រោះខ្មែរយើងពុំមែនមានតែនំ អន្សម នំគម ប៉ុណ្ណោះទេផ្ទុយទៅវិញយើងមានប្រភេទនំផ្សេងៗជាច្រើនទៀត ដូចជា នំអាកោ នំលត ....ជាដើម ។ សំណួរបែបនេះ ត្រូវបានគេបកស្រាយទៅតាមហេតុផលរៀងខ្លួនផ្សេងៗគ្នា។ យើងដឹងហើយថា ប្រជារាស្ត្រខ្មែរ ទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលពីមុនធ្លាប់កាន់លទ្ធិសាសនាព្រាហ្មណ៍ ហើយក៏អនុវត្តទៅតាមលទ្ធិសាសនាព្រាហ្មណ៍មួយចំនួន នាពេលនោះ។ លុះដល់ព្រះពុទ្ធសាសនាផ្សាយចូលមកក្នុងប្រទេសកម្ពុជា គឺនៅឆ្នាំ ២៣៤ ក្រោយព្រះពុទ្ធបរិនិពាន្វទៅនោះ (សង្ឃដីកាសម្តេចព្រះ មង្គលទេពាចារ្យ អ៊ុំ ស៊ុម) ប្រជារាស្ត្រខ្មែរយើងក៏ទទួលយកមកគោរពប្រតិបត្តិ ព្រោះយល់ថា ជាលទ្ធិសាសនាមានលក្ខណៈសម ហេតុសមផល។ ប៉ុន្តែទោះបីប្រជារាស្ត្រខ្មែរងាកមកកាន់សាសនាព្រះពុទ្ធយ៉ាងណាក៏ដោយ ក៏សតិអារម្មណ៍ចិត្តគំនិតនៅតែមានដិត ដាមជាប់នូវលទ្ធិសាសនាព្រាហ្មណ៍បន្តិចបន្តួចឥតមានដាច់ស្រឡះឡើយ ។ ដូច្នេះហើយទើបនៅក្នុងពិធីបុណ្យនីមួយៗភាគច្រើនតែង តែធ្វើមានលាយឡំគ្នាខ្លះៗ ដោយហេតុផលខាងលើនេះហើយ ទើបមានមតិបកស្រាយថា ការធ្វើ នំអន្សម នំគមនេះ គឺជាតំណាងឱ្យ លិង្គព្រះឥសូរ និងយោនីនាងឧមា ដែលជាអាទិទេពក្នុងសាសនាព្រាហ្មណ៍។ ផ្ទុយទៅវិញមានមតិមួយទៀតលើកឡើងថា ហេតុដែលខ្មែរយើងនាំគ្នានិយមធ្វើនំអន្សម នំគម ប្រភេទនេះ ព្រោះនៅថ្ងៃដាក់បិណ្ឌ មានប្រជារាស្ត្រជាច្រើនយកចង្ហាន់ ដោយរួមមានទាំងនំផងទៅប្រគេន ព្រះសង្ឃនៅតាមទីវត្តអារាមនានា ។ ហេតុនេះ ព្រះសង្ឃ មិនអាចឆាន់ទាំងនោះអស់តែក្នុងពេលមួយថ្ងៃបានទេ ត្រូវនៅសល់ដល់ថ្ងៃស្អែក ខានស្អែកទៀតមិនខានឡើយ ដូចនេះ បើធ្វើនំក្រៅ អំពី នំអន្សមនំគម នោះនឹងឆាប់ខូចផ្អូម ប៉ុន្តែសម្រាប់ នំអន្សម នំគមវិញ គឺអាចឆ្អើរ ដើម្បីរក្សាទុកបានយូរក្នុងរយៈពេលពីរបីថ្ងៃ ខាងមុខទៀត។ ហេតុអ្វី បានជាគេនិយមបោះបាយបិណ្ឌនៅពេលព្រលឹមស្រាងៗ ?ការបោះ បាយបិណ្ឌ ត្រូវបានគេធ្វើឡើងដោយការបោះពីទិសខាងជើងទៅទិសខាងត្បូង (សម្រាប់មនុស្សដែលបានស្លាប់ទៅ) ហើយត្រូវធ្វើនៅពេលងងឹត ព្រោះខ្មែរ យើងតែងមានជំនឿថា ប្រេតមានកម្ពស់ខ្ពស់ៗណាស់ ខ្ពស់ជាងដំបូលព្រះវិហារ ទៅទៀត គឺអាចដើរកន្លងព្រះវិហារបាន ប៉ុន្តែពួកប្រេតទាំងនោះមិនហ៊ានកន្លង ទេ ព្រោះខ្លាចមានបាបកម្ម។នៅពេលរដូវភ្ជុំបិណ្ឌប្រេតទាំងនោះត្រូវបានដោះ លែងនៅពេលងងឹត(មិនអាចចេញនៅក្នុងពេលមានពន្លឺថ្ងៃបានទេ) ហើយនាំគ្នា ស្រែកថា ”សុំបាយហូបផងៗ” ។ ប៉ុន្តែការស្រែក ហៅនេះ យើងមិនអាចឮ)នាទេ គ្រាន់តែដឹងតាមរឿងប៉ុណ្ណោះ ព្រោះប្រេតនិងមនុស្សស្ថិតក្នុងពិភពផ្សេងគ្នា ដូច្នេះពុំអាចមានទំនាក់ទំនងគ្នាដោយការនិយាយស្តី ឬមើលគ្នាទៅវិញទៅមកបានឡើយ។
ការប្រារឰធ្វើពិធីបុណ្យភ្ជុំបិណ្ឌនេះ គឺដោយសារប្រជាជនយើងមានជំនឿថា ក្នុងមួយឆ្នាំមានតែពេល នេះទេ ដែលប្រេតបុគ្គលទាំង នោះត្រូវ បានដោះលែងចេញមក ដើម្បីទទួលយកនូវទានដែលញាតិសន្តាន ឧទ្ទិសឱ្យ បើបេតបុគ្គល ដែលជាញាតិមិត្តដើររកយើង ចំនួន ៧វត្តហើយនៅតែមិនឃើញនោះនឹងនាំឱ្យ មានការយំស្រែកខឹងរហូតដាក់បណ្តាសាដល់អ្នកនៅរស់ ដែលជាញាតិមិត្តទៀតផង។ ហេតុដូច្នេះទើបប្រជាជនខ្មែរយើង ទោះបីជាមានការខ្វះខាត ឬ រវល់យ៉ាងណាក៏ដោយ ក៏ត្រូវតែឆ្លៀតពេលធ្វើចង្ហាន់ទៅប្រគេន ព្រះ សង្ឃមិនឱ្យខានឡើយ។
ប៉ុន្តែជាសរុបមកយើងឃើញថា ទោះបីជាមានការយល់ឃើញ និងមានជំនឿដូចគ្នាខ្លះ ខុសគ្នាខ្លះបន្តិចក៏ដោយ ក៏ការប្រារឰពិធីបុណ្យ នេះគឺជាសក្ខីភាពតំណាងឱ្យនូវការរក្សាប្រពៃណីរបស់ជនជាតិខ្មែរយើង ដែលមានតាំងពីយូរយារណាស់មកហើយ ព្រោះប្រទេស នីមួយៗនៅលើសកលលោក ទោះបីជាមានបច្ចេកវិជ្ជាទំនើបឈានដើរដល់ណាក៏ដោយ ក៏គេមិនលះបង់ចោលនូវប្រពៃណីរបស់ជាតិ ខ្លួនឡើយ។ ប្រពៃណី គឺជាអត្តសញ្ញាណរបស់ជាតិមួយ ដែលពុំអាចឱ្យបរទេសឈ្លានពានរំលោភ ឬចោទប្រកាន់ថា ជាតិនោះជាជន អន្តោប្រវេសន៍ គ្មានទឹកដីគ្មានវប្បធម៌រស់នៅលើទឹកដីរបស់គេឡើយ។
បុណ្យភ្ជុំបិណ្យៈ
បុណ្យភ្ជុំបិណ្យគឺជាបុណ្យប្រពៃណីសំរាប់ រំលឹក និងដឹងគុណដល់ព្រលឹងអ្នកដែលបានស្លាប់ទៅហើយដែលគេប្រារឰឡើង នៅថ្ងៃទី១៥(នៃបិណ្ឌទាំង១៥ថ្ងៃ)នៅខែទី១០
នៃប្រតិទិនខ្មែរដែលគេហៅថា ខែភទ្របទ។ ថ្ងៃនៃពិធី បុណ្យនេះនាឆ្នាំ២០១០ គឺ៧, ៨, និងទី៩។តាមពិតទៅថ្ងៃទី១៥ដែលជាថ្ងៃចុងក្រោយត្រូវបានគេហៅថា ថ្ងៃកាន់បិណ្ឌដែល
មានន័យថាការធ្វើអំណោយ។ ពាក្យថាបិណ្ឌតាមន័យនេះ សំដៅលើបណ្ដុំនៃបាយ ដែលត្រូវបានផ្ដល់ទៅឱ្យអ្នកដែលបានចែកឋានទៅហើយ។ក្នុងកំឡុងពេល១៤ ថ្ងៃដំបូង
ពុទ្ធសាសនិកជនទាំងឡាយនាំគ្នាទៅ វត្ដប្រគេនចង្ហាន់ចំពោះព្រះសង្ឃដោយសង្ឃឹមថាការផ្ដល់ឱ្យនេះនឹងបាន ទៅដល់វិញ្ញាណក្ខ័ន្ធ ដូនតានិងក្រុមគ្រួសាររបស់ពួកគេតាមរយៈធ៌ម
អមទេសនារបស់ព្រះសង្ឃ។
អ្នកមាន និងអ្នកក្រៈ
សព្វថ្ងៃនេះបាយបិណ្ឌគេធ្វើឡើងជា លក្ខណៈបាយដំណើបដែលធ្វើដោយលាយជាមួយដូង និងល្ងរួមផ្សំជាមួយគ្រឿងដទៃទៀតដែលមានភាពខុសគ្នាទៅតាមតំបន់នី មួយៗ។ ថ្ងៃចុងក្រោយនៃពិធីបុណ្យគឺជាថ្ងៃដែលសំខាន់ជាងគេ សំរាប់ពុទ្ធសាសនិកជនទាំងអស់។ នៅថ្ងៃនេះគ្រប់វត្ដអារាមទាំងអស់ទទួលបាននូវបាយបិណ្ឌយ៉ាងច្រើនពី ប្រជាជនសំរាប់
ឧទ្ទិសជូនចំពោះវិញ្ញាណក្ខន្ធ បុព្វបុរសរបស់គេ។ គេមានជំនឿថាបើកូនចៅមិនបានធ្វើ
ចង្ហាន់ទៅវត្ដក្នុងថ្ងៃនោះទេ នោះព្រលឹងរបស់ដូនតាគេនឹងជេរដាក់បណ្ដាសានិងតាមលង
ពួកគេមិនឱ្យមានសេចក្ដីសុខនៅពេល ខាងមុខ។
នៅពេលព្រលឹមនាថ្ងៃចុងក្រោយនៃ ពិធីបុណ្យភ្ជុំបិណ្ឌអ្នកទេសចរទាំងឡាយអាចរីករាយនឹងក្រុម ហ្វូងមនុស្សដ៏កុះករនៅតាមវត្ដអារាមនិងអាចថតរូបនៃប្រជាជនក្នុង តំបន់នី
មួយៗដែលមានលក្ខណៗបែបប្រពៃណី។ ជាពិសេសនារីៗនាំគ្នាស្លៀកពាក់តាមបែបប្រពៃណីដោយមានសំពត់ដែលធ្វើ ពីសូត្រ អាវប៉ាក់ និងកន្សែងពានា ហើយពួកគេនាំគ្នាអុជទៀន និងធូបផងដែរ។
នំអន្សមនិងនំគម(ដែលរុំដោយ ស្លឹកចេក)ត្រូវបានគេនាំគ្នាយកទៅវត្ដដើម្បីយកចែកគ្នាញ៉ាំនៅឯ វត្ដ។ ជាមួយគ្នានេះ នំអន្សមត្រូវបានគេធ្វើឡើងមានរាងស្រដៀងបំពង់ជា
លក្ខណៈបាយដំណើបដែលផ្សំដោយដាក់ សាច់ជ្រូកអំបិល និងគ្រឿងផ្សំដទៃទៀតជា
ច្រើន។ នំគមមានរាងស្រួចស្រដៀងពីរ៉ាមីត ដែលធ្វើពីម្សៅអង្ករដោយលាយជាមួយដូង និងស្ករត្នោត។លើសពីនេះគេក៏នាំគ្នាប្រគេនបច្ច័យ9លុយបចំពោះ ព្រះសង្ឃសំរាប់ការសាងសង់វិហារក្នុងវត្ដអារាមនិង គំរោងអភិវឌ្ឍន៏ក្នុងសហគមន៏ផ្សេងៗដូចជាការសាងសង់
ស្ពាន សាលារៀន ដាំដើមឈើ និងមួយចំនួនតូចឱ្យទៅអ្នកសុំទាន។ ប្រជាជនខ្មែរមានជំនឿថានំគមនិងអន្សមថាជារបស់មិនអាចខ្វះបានរឺជា របស់គូនឹងគ្នាដែលនេះត្រូវបានបង្ហាញក្នុងការដោះដូរនំទាំងពីរនេះ ។តាមរយះនេះអ្នកទេសចរណ៏អាចនាំគ្នាទៅលេងក្នុងវត្ដអារាមនាពេល ពិធីបុណ្យភ្ជុំបិណ្យដែលនឹងទទួលការស្វាគមន៏ពីប្រជាជន